ការណែនាំអំពីមូលដ្ឋានគ្រឹះ

ការណែនាំអំពីមូលដ្ឋានគ្រឹះ(Forex Basic Introduction):

ដោយមើលឃើញវិស័យ forex នៅក្នុងប្រទេសកម្ពុជាយើងកំពុងតែមានការជំរុញយ៉ាងខ្លាំងពីសំណាក់ក្រុមហ៊ុនឯកជនស្របពេលជាមួយនឹងរាជរដ្ឋាភិបាលបានដាក់វិស័យ Forex នេះអោយធ្វើអាជីវកម្មស្របច្បាប់នៅក្នុងប្រទេសកម្ពុជា ដូច្នេះ ក្រុម fx4trader បានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើងក្នុងគោលបំណង់ពង្រឹង ចំណេះដឹង ស្មារតី នឹង ការគ្រប់គ្រង ហានិភ័យ ដែលអាចកើតមានឡើងនៅក្នុងវិស័យ Forex មួយនេះ។ ជាបឋមខ្ញុំនិងលើកយកមូលដ្ឋានគ្រឹះរបស់ Forex (Forex Basic) មកចែកអ្នកទាំងអស់គ្នាអាន សំរាប់អ្នកដែលមានបទពិសោធន៍ខ្លះហើយនៅក្នុងវិស័យ forex​ អាចរំលងទៅជំពូកទី 3 តែម្តង គឺ “ចលនាតំលៃ”។

នៅក្នុងមូលដ្ឋានគ្រឹះនេះចែកចេញជា 3 ជំពូកដូចខាងក្រោមៈ

  1. ថ្មីក្នុងវិស័យ Forex

បើសិនជាអ្នកមិនធ្លាប់ឮអំពី forex ទាល់តែសោះតាំងពីមុនមក អ្នកត្រូវរៀនអំពីមូលដ្ឋានគ្រឹះជាចាំបាច់ នៅក្នុងវគ្គនេះអ្នកនឹងបានរៀនអំពីៈ

តើជំហានដំបូងដើម្បីឈានជើងចូលក្នុងវិស័យ Forex ត្រូវធ្វើដូចម្តេច ?

ដំណើរការ Forex

  1. ធាតុផ្សំរបស់ Forex

ដើម្បីជួញដូរ Forex អ្នកត្រូវដឹងអំពីធាតុផ្សំរបស់វា នឹងអត្ថន័យរបស់វាមានយ៉ាងដូចម្តេចខ្លះ នៅក្នុងវគ្គនេះអ្នកនឹងបានរៀនអំពីៈ

និយមន័យ អំពីឡេវើរ៉េច (Leverage) អំពីឯកតានៃបំរែបំរួលថ្លៃ (PIP) អំពី 1/10 នៃឯកតាបំរែបំរួលថ្លៃ (Pipette) អំពី ឯកាតាជួញដូរ (Lot) នឹង របៀបចូលផ្សារ របៀបចេញពីផ្សារ

ប្រភេទនៃការវិភាគទីផ្សារ

ប្រភេទនៃគម្លាតពេលវេលា (Type of Time frame)

     3. មូលដ្ឋានគ្រឹះនៃចលនាតំលៃ (Price Action)

អ្នកបានយល់អំពីមូលដ្ឋានគ្រឹះរបស់ Forex ពេលនេះអ្នកអាចចាប់ផ្តើមរៀនអំពីចលនាតំលៃ នៅក្នុងវគ្គនេះអ្នកនឹងបានរៀនអំពីៈ

មូលដ្ឋានគ្រឹះនៃបង្គោលទាន (Candlestick)

មូលដ្ឋានគ្រឹះនៃបន្ទាត់កំណត់ទិសដៅ (Trend line)

ពេលដែលមិនគួរធ្វើការជួញដូរ

ក្រោយពីការអានការណែនាំខាងលើនេះអ្នកប្រាកដជាចង់ដឹងថាធ្វើដូចម្តេចទើបអាចខ្លាយជាអ្នកជួញដូរ Forex បាន។ សូមអានអត្ថបទបន្ទាប់ “ថ្មីក្នុងវិស័យ Forex”។