Trend Line គឺជាអ្វី?

Trend Line គឺជាអ្វី?

Trend Line ត្រូវបានគេគូសនៅលើ ក្រាហ្វិក ដើម្បីកំណត់ទិសដៅទូទៅរបស់តម្លៃ ហើយវាក៏ជួយប្រាប់អោយដឹងថាពេលណាតម្លៃប្ដូរទិសដៅផងដែរ។ នៅលើក្រាហ្វិកក្នុងរូបខាងក្រោមបន្ទាត់ពណ៌បៃតងគឺជា Trend Line។

រូបទី1

Trend Line ជួយកំណត់ចំណុចចូល និង​ ចេញពីទីផ្សារបានល្អ ហើយក៏ជួយអ្នកក្នុងការដាក់Stop Lose ផងដែរ ។​ អស្ចារ្យមែន!​ គួរតែដាក់ឈ្មោះបន្ទាត់នេះជាបន្ទាត់វេទមន្ដទើបត្រូវ។

កុំអាលកញ្ជ្រោល! វាមិនមែនសុទ្ធតែត្រឹមត្រូវទាំងអស់នោះទេ វាល្អដូចការវិភាគដទៃទៀតដែរ ប៉ុន្តែបើយើងប្រើវាតែមួយគត់ វាមិនសូវមានប្រសិទ្ធិភាពក្នុងការបង្កើតផលចំណេញអោយយើងនោះឡើយ។

បញ្ហាចំបងរបស់ Trend Line គឺរបៀបគូសវានៅលើក្រាហ្វិក ដំបូងយើងអាចមានការភាន់ច្រឡំខ្លះក្នុងការគូស Trend Line ប៉ុន្ដែវានឹងងាយស្រូល ប្រសិនជាអ្នកគូសវាជាញឹកញាប់។​ ក្នុងផ្នែកនេះ អ្នកនឹងរៀនរបៀបគូស​ Trend Line នៅលើ ក្រាហ្វិក ហើយប្រើវាដើម្បីបង្កើតផលចំណេញ។

របៀបគូស Trend Line

Trend Line មាន 2​ ប្រភេទសំខាន់ៗ​ គឺ Trend Line ទិសដៅកើនឡើង និង Trend Line ទិសដៅធ្លាក់ចុះ។ Trend Line ទិសដៅកើនឡើងមានទិសដៅវិជ្ជមាន បង្កើតឡើងដោយការតភ្ជាប់ចំនុច​ទាប​ចំនួន 2 ​ឬ ច្រើន ដែលចំណុចទាបទី 2 ត្រូវតែខ្ពស់ជាងចំនុចទាបទី 1

ចូរមើលឧទាហរណ៍ខាងក្រោម:

រូបទី2

Trend Line ទិសដៅធ្លាក់ចុះត្រូវបានបង្កើតឡើងដោយការតភ្ជាប់ចំនុចខ្ពស់ចំនួន 2 រឺច្រើន ដែលចំនុចខ្ពស់ទី 2 ត្រូវតែទាបជាងចំនុចខ្ពស់ទី 1។

រូបទី3

ដូច្នេះការគូស Trend Line គឺងាយស្រួលណាស់ អ្វីដែលអ្នកត្រូវធ្វើនោះគឺ:

១.       កំណត់ ចំនុចទាប/ខ្ពស់ចំនួន 2

២.       គូសបន្ទាត់តភ្ជាប់ពួកវា

ពេលនេះ អ្នកចេះគូស​ Trend Line នៅលើក្រាហ្វិកហើយ ទោះបីជាអ្នកបានគូស Trend Line ដោយផ្អែកទៅលើការតភ្ជាប់ពីចំនុចខ្ពស់/ទាបក៏ដោយ​ ប៉ុន្តែវានៅមិនទាន់មានសុពលភាពនោះទេ រហូតទាល់តែវាប៉ះចំនុចខ្ពស់/ទាបទី 3។

រូបទី4

មើលលើរូបទី4 នៅពេល Trend Line មានចំនុចប៉ះទី 3 បានន័យថាវាមានសុពលភាពគ្រប់គ្រាន់ ឥឡូវតម្លែកំពុងស្ថិតនៅលើ Support & Resistance ផ្អែកទៅលើ Trend Line។

តម្លៃនឹងមានការលំបាកក្នុងការទំលុះបន្ទាត់នេះចុះក្រោមណាស់ តែបើវាទំលុះបានមានន័យថា Trend Line ដែលស្ថិតនៅលើទិសដៅឡើងលើនេះអាចនឹងត្រូវបញ្ទប់ទិសដៅរបស់ខ្លួន។

ចូរពិនិត្យរូបខាងក្រោមៈ

រូបទី5

យើងអាចគូស Trend Line នៅគ្រប់គម្លាតពេលវេលា (Time Frame) ទាំងអស់ ប៉ុន្តែវាមានប្រសិទ្ធភាពខ្ពស់ជាងបើយើងគូរវានៅលើគម្លាតពេលវេលាធំជាង។