អ្វីទៅហៅថា PIP ?

អ្វីទៅហៅថា PIP ?

PIP គឺជាឯកតារង្វាស់រង្វាល់ក្នុងការផ្លាស់ប្តូរហាងឆេញ នៅក្នុងរូបខាងក្រោមគឺ PIP ហើយស្ថិតនៅអាតួរលេខទី 4 ក្រោយក្បៀស

PIP ត្រូវបានអ្នកជួញដូរប្រើដើម្បីគណនាការចំណេញឫខាតរបស់ខ្លួន ឧទាហរណ៍ យើងទិញគូរ EUR/USD នៅតំលៃ 1.1300 ហើយវាឡើងថ្លៃទៅដល់ 1.1350 បើយើងបិទការបញ្ជារទិញត្រឹមនេះមានន័យថាយើងចំណេញ 50PIP។

ផ្ទុយទៅវិញបើយើងលក់គូរ EUR/USD នៅតំលៃ 1.1300 ហើយវាឡើងថ្លៃទៅដល់ 1.1350 បើយើងបិទការបញ្ជារលក់ត្រឹមនេះមានន័យថាយើងខាត 50PIP។

ចូរមើលឧទាហរណ៍មួយចំនួនខាងក្រោមៈ

  1. ការជួញដូរគូរ GBP/USD

ទិញនៅតំលៃ 1.2800

បិទនៅតំលៃ 1.2850

ចំណេញ/ខាត + 50PIP

  1. ការជួញដូរគូរ USD/JPY

ទិញនៅតំលៃ 109.00

បិទនៅតំលៃ 109.50

ចំណេញ/ខាត + 50PIP

  1. ការជួញដូរគូរ NZD/USD

លក់នៅតំលៃ 0.7200

បិទនៅតំលៃ 0.7250

ចំណេញ/ខាត – 50PIP

  1. ការជួញដូរគូរ USD/CHF

លក់នៅតំលៃ 0.9600

បិទនៅតំលៃ 0.9550

ចំណេញ/ខាត + 50PIP

  1. ការជួញដូរគូរ GBP/JPY

លក់នៅតំលៃ 139.00

បិទនៅតំលៃ 138.00

ចំណេញ/ខាត + 100PIP

តាមរយៈឧទាហរណ៍ខាងលើអ្នកអាចសង្កេតឃើញថាមានគូរមួយចំនួនដូចជា USD/JPY និង GBP/JPY មានតែពីរខ្ទង់ក្រោយក្បៀសប៉ុណ្ណោះ ដូច្នេះ PIP អាចស្ថិតនៅតួលេខទី 4 និង តួលេខទី 2  ទៅតាមគូរនិមួយៗមានប៉ុន្មានខ្ទង់នៅក្រោយក្បៀស នេះជាស្តងដាររបស់ Forex ។

អ្នកបានយល់អំពីអ្វីទៅហៅថា PIP និង វិធីសាស្ត្រគណនាផលចំណេញឫខាតគិតជា PIP។ ពេលនេះអ្នកប្រាកដជាឆ្ងល់ថាតើ 1PIP ស្មើប៉ុន្មានដុល្លារ ?

តំលៃរបស់ PIP

តំលៃរបស់ PIP ប្រែប្រួលទៅតាមគូរនិមួយៗដែលអ្នកជួញដូរ។ តាមពិតទៅការគណនាតំលៃរបស់ PIP មិនមែនជាការចាំបាច់ត្រូវតែចេះនោះទេព្រោះវាមិននាំអោយយើងជួរដូរបានផលចំណេញពីការចេះគណនាតំលៃ PIP នេះឡើង ហើយក្រុមហ៊ុនក៏បានគណនារួចជាស្រេចនៅលើវេទិការជួញដូរជំនួសយើង ប៉ុន្តែយើងជាអ្នកជួញដូរគូរតែយល់អំពីរបៀបធ្វើការរបស់វា។

ចូរពិនិត្យមើគូរ GBP/USD: PIP គឺស្ថិតនៅតួរលេខទី 4 ក្រោយក្បៀស 0.0001 ដូច្នេះបើអ្នកទិញគូរ GBP/USD នៅតំលៃ 1.2800 ហើយគូរនេះឡើងថ្លៃដល់ 1.2850 មានន័យថាអ្នកចំណេញបាន 50PIP ឬ 0.0050

ការគណនាតំលៃរបស់ PIP គឺធ្វើឡើងតាមរូបមន្តខាងក្រោមៈ

PIP / អត្រា = តំលៃមួយ PIP ក្នុងមួយឯកតា

ឧទាហរណ៍ទី 1:

USD/CHF = 0.9600 នោះតំលៃមួយ PIP ក្នុងមួយឯកតាគឺ 0.0001/0.9600 = 0.00010417 USD

USD/JPY = 109.00 នោះតំលៃមួយ PIP ក្នុងមួយឯកតាគឺ 0.01/109.00 = 0.00009174 USD

តាមរយៈឧទាហរណ៍ទាំងពីខាងលើអ្នកសង្កេតឃើញថាតំលៃមួយ PIP ក្នុងមួយឯកតាគឺមិនធំទេ តែបើយើងប្រើឡេវើរ៉េចវិញតំលៃរបស់កើនឡើងគូរអោយកត់សំគាល់ យើងនឹងរៀនអំពីឡេវើរ៉េចនៅជំពូកបន្ទាប់។

ឧទាហរណ៍ទាំងពីរខាងលើគឺសុទ្ធតែដុល្លារជារូបិយវត្ថុគោលចុះបើដុល្លារជារូបិយវត្ថុធៀបវិញតើការគណនាខុសគ្នាដូចម្តេច ?

នៅពេលយើងប្រើរូបមន្ត PIP / អត្រា = តំលៃមួយ PIP ក្នុងមួយឯកតា មានន័យថាតំលៃមួយ PIP នេះគិតជារូបិយវត្ថុគោល

ឧទាហរណ៍ទី 2:

GBP/USD = 1.2800 នោះតំលៃមួយ PIP ក្នុងមួយឯកតាគឺ 0.0001/1.2800 = 0.00007812 GBP

EUR/USD = 1.1368 នោះតំលៃមួយ PIP ក្នុងមួយឯកតាគឺ 0.0001/1.1368 = 0.00008797 EUR

ដូច្នេះបើអ្នកចង់បានតំលៃគិតជាដុល្លារវិញអ្នកគ្រាន់តែគុណតំលៃមួយ PIP ក្នុងមួយឯកតា ជាមួយនឹងអត្រាវាការស្រេច (តំលៃមួយ PIP ក្នុងមួយឯកតា x អត្រា = តំលៃមួយ PIP ក្នុងមួយឯកតាគិតជាដុល្លារ)។

ឧទាហរណ៍ទី 3:

យើងបន្តពី ឧទាហរណ៍ទី 2 ខាងលើៈ

GBP/USD = 1.2800 នោះតំលៃមួយ PIP ក្នុងមួយឯកតាគឺ 0.0001/1.2800 = 0.00007812 GBP

ដូច្នេះតំលៃមួយ PIP ក្នុងមួយឯកតាគិតជាដុល្លារគឺ 0.00007812 x 1.2800 = 0.00009999 USD ‍‍≈ 0.0001 USD

EUR/USD = 1.1368 នោះតំលៃមួយ PIP ក្នុងមួយឯកតាគឺ 0.0001/1.1368 = 0.00008797 EUR

ដូច្នេះតំលៃមួយ PIP ក្នុងមួយឯកតាគិតជាដុល្លារគឺ 0.00008797 x 1.1368 = 0.0001 USD

តាមរយៈឧទាហរណ៍ទី 3 ខាងលើយើងសង្កេតឃើញថាតំលៃមួយ PIP ក្នុងមួយឯកតាគិតជាដុល្លារ ≈ 0.0001 USD

ដូច្នេះចូរចំណាំថាគ្រប់គូរដែលមានដុល្លារជារូបិយវត្ថុធៀបនោះតំលៃមួយ PIP ក្នុងមួយឯកតា ≈ 0.0001 USD

ចុះបើជាគូររូបិយវត្ថុដែលគ្មានដុល្លារជារូបិយវត្ថុគោលឫជារូបិយវត្ថុធៀបវិញការគណនាតំលៃរបស់ PIP ត្រូវធ្វើដូចម្តេច ?

ការគណនាតំលៃរបស់ PIP គឺមិនជាខុសគ្នាប៉ុន្មានទេ ជំហានទី 1 នៅរូបមន្ដដដែលគឺ PIP/អត្រា =  តំលៃមួយ PIP ក្នុងមួយឯកតាគិតជារូបិយវត្ថុគោល

ជំហានទី 2 គឺខុសគ្នា ដូច្នេះដើម្បីបានតំលៃមួយ PIP ក្នុងមួយឯកតា គិតជាដុល្លារ អ្នកត្រូវយកតំលៃមួយ PIP ក្នុងមួយឯកតាគិតជារូបិយវត្ថុគោល គុណជាមួយ អត្រារបស់រូបិយវត្ថុគោលយកមកធៀបនឹងដុល្លារ។

ចូរមើលការសង្ខេបរូបមន្តខាងក្រោមៈ

ជំហានទី1: PIP/អត្រា =  តំលៃមួយ PIP ក្នុងមួយឯកតាគិតជារូបិយវត្ថុគោល

ជំហានទី2: តំលៃមួយ PIP ក្នុងមួយឯកតាគិតជារូបិយវត្ថុគោល x អត្រារបស់រូបិយវត្ថុគោល ធៀបនឹងដុល្លារ

ឧទាហរណ៍ៈ

GBP/JPY = 139.00 នោះតំលៃមួយ PIP ក្នុងមួយឯកតាគឺ 0.01/139.00 = 0.00007194 GBP

GBP/USD = 1.2800 នោះតំលៃមួយ PIP ក្នុងមួយឯកតាគិតជាដុល្លារគឺ 0.00007194 x 1.2800 = 0.00009208 USD

ពេលនេះអ្នកបានយល់ហើយអំពីការគណនាតំលៃរបស់ PIP ក្នុងមួយឯកតា។ អ្នកប្រាកដជាធ្លាប់សង្កេតឃើញនៅក្នុងវេទិកាជួញដូរភាគច្រើនមានរហូតដល់ទៅ 5 ខ្ទង់ ឫ 3 ខ្ទង់ តើមានន័យយ៉ាងដូចម្តេច ?

 

អី្វទៅជា Pipette ?

ទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមហ៊ុនជាច្រើនបានប្រើតួរលេខទី5 ឫ ទី3 នៅក្នុងវេទិកាជួញដូររបស់ខ្លួន។

តួរទី 5 បន្ថែមចុងក្រោយគេហៅថា Pipette ហើយតំលៃរបស់វាស្មើនឹង 1/10 នៃ PIP។ ចំណែកគូរមួយចំនួនទៀតដូចជា USD/JPY នោះ Pipette គឺនៅតួរទី 3 ។ បើក្រុមហ៊ុនបន្ថែម Pipette នេះនៅក្នុងវេទិកាជួញដូររបស់ពួកគេវាក៏គ្មានប៉ះពាល់អ្វីដល់ការគណនា ចំណេញឫខាតរបស់អ្នកឡើយ។
ពេលនេះអ្នកបានយល់ហើយអ្វីទៅហៅ PIP និង អ្វីទៅហៅ Pipette។ នៅក្នុងជំពូកបន្ទាប់អ្នកនឹងបានរៀនអំពីអ្វីទៅជា ទំហំជួញដូរ (Lot) អ្វីជាឡេវើរ៉េច (Leverage) អ្វីជាម៉ាជីន (Margin)។