របៀបប្រើ Trend Line

​ មានរបៀបប្រើ Trend Line ​ជាច្រើន​​​ ​ប៉ុន្តែសំខាន់ជាងគេនោះ គឺពេលតម្លៃប៉ះ Trend Line ​និង តម្លៃទំលុះ Trend Line។

មើលរូបខាងក្រោមៈ តម្លៃប៉ះ Trend Line

រូបទី6

Trend Line នេះមានចំនុចប៉ះ 3 ​ដូចេ្នះវាជា Trend Line មានសុពលភាព​ ឥឡូវបើសិនជាតម្លៃរំកិលឡើងបន្តិចម្តងៗទៅប៉ះបន្ទាត់នោះម្តងទៀត តើមានអី្វនឹងកើតឡើង?​​ តម្លៃអាចនៅតែបន្តធ្លាក់ចុះមកទៀត ឫ ទំលុះ Trend Line ឡើងទៅលើដូច្នេះអី្វនឹងកើតឡើងពេលនេះ?

រូបទី7

Woww!​ តម្លៃទំលាយ Trend Line  ​ហើយវាឡើង  200 pips.

Trend Line មួយនេះមាន​ចំនុចប៉ះ 3 ​ ពេលតម្លៃទៅដល់ចំនុចទី 4​​ នោះTrend Line  មានតួនាទីដូចជា​ Resistance។ បើសិនជាវាជាតំបន់ Resistance នោះតំលៃគួរតែត្រលប់ចុះមកក្រោមវិញ តែដោយសារតំលៃវាកើនឡើងខ្លាំងពេក ធ្វើអោយទិសដៅធ្លាក់ចុះត្រូវបានបព្ចាប់ ហើយទិសដៅឡើងទៅលើចាប់ផ្តើមចេញដំណើរ។

ចូរក្រឡេកមើលរូបខាងក្រោមៈ តម្លៃប៉ះ Trend Line

រូបទី8

ជាថី្មម្តងទៀត Trend Line ​នេះមានចំនុចប៉ះ 3 ​ដូចនេះវាមានសុពលភាព​ ដូចអ្នកបានឃើញក្នុងរូបទី8 តម្លៃកំពុងឆ្ពោះទៅរក Trend Line ​ជាលើកទី 4​ តម្លៃអាចនឹងទំលាយ Trend Line ចុះមកក្រោម ឫ ប៉ះ Trend Line ហើយវាត្រលប់ឡើងទៅលើវិញបន្តទៀត។

រូបទី9

វាប៉ះហើយឡើងទៅលើវិញ  150 pips

ប្រសិនបើអ្នកបានអានអំពីជំពូកមុននិយាយអំពី “បង្គោលទាន” អ្នកនឹងសង្កេតឃើញថានៅក្នុងរូបទី9 ខាង​លើមាន បង្គោលទានត្រលប់ទិសដៅ នៅលើ Trend Line។ អ្នកប្រហែលជាគិតថា ស្រមោលបានទំលាយ Trend Line ​​ ដូច្នេះ Trend Line មួយនេះត្រូវបានទំលុះហើយ។

សំរួលអារម្មណ៏ឡើងវិញប្រិយមិត្ត!

ត្រង់ចំនុចនេះមានការយល់ឃើញ 3 ប្រភេទដែលត្រូវបានគេដាក់ឈ្មោះថាៈ Strict, Moderate and Lax

  1. Strict: អ្នកប្រើប្រាស់ Trend Line ប្រភេទនេះយល់ឃើញថានៅពេល​បង្គោលទានកាត់​ Trend Line ​ ភ្លាមនោះ Trend Line  ត្រូវបានបំបែកហើយអាចធើ្វការជួញដូរបាន។
  2. Moderate: អ្នកប្រើប្រាស់​ Trend Line ប្រភេទនេះយល់ឃើញថា​ប្រសិនបើតម្លៃបិទរបស់ បង្គោលទាន នៅមិនផុតពី Trend Line ​​ នោះតម្លៃអាចនៅតែបន្តទិសដៅរបស់វា មានន័យថាទោះជាស្រមោលបានទំលុះ Trend Line ក៏មិនទាន់ត្រឡប់ទិសនៅឡើងដែរដូរក្នុងរូប 9 ខាងលើ។

​Lax អ្នកប្រើបា្រស់ Trend Line ប្រភេទនេះយល់ឃើញថាតំបូង​បង្គោលទានត្រូវតែកាត់ Trend Line​ ហើយតម្លៃបិទរបស់វាត្រូវបិទផុតពីបន្ទាត់ Trend Line ហើយបង្គោលទានថ្មីបន្ទាប់បើកឡើងផុតពីបន្ទាត់​ Trend Line ទើបគេសន្មត់ថា Trend Line ត្រូវបានទំលុះ។