ម៉ោងផ្សារ Forex

ម៉ោងផ្សារ Forex

តើម៉ោងបិទបើកផ្សារ Forex នៅពេលណា ?

ដោយសារផ្សារ Forex មិនប្រើទីតាំងសំរាប់ប្រតិបត្តិការជួញដូរដូច្នេះម៉ោងផ្សារ Forex មានលក្ខណៈខុសពីម៉ោងប្រតិបត្តិការរបស់វិស័យហិរញ្ញវត្ថុផ្សេងៗទៀតដូចជា ធនាគា ផ្សារភាគហ៊ុន ។ល។ ដែលជាទូទៅចាប់បើកពីម៉ោង 8 ព្រឹករហូតដល់ 4 ល្ងាច។ ចំណែកឯម៉ោយផ្សារ Forex គឺបើក 24ម៉ោងក្នុងមួយថ្ងៃ និង 5 ថ្ងៃក្នុងមួយសប្តាហ៍គឺបិទតែថ្ងៃសៅរ៍និងថ្ងៃអាទិត្យប៉ុណ្ណោះ ហើយរំកិលទៅតាមប្រទេសនិមួយៗជារៀងរាល់ថ្ងៃ។

មានន័យថា forex ចាប់បើកជារាងរាល់ថ្ងៃៈ

ចេញពីក្រុងស៊ីដនីប្រទេសអូស្ត្រាលីៈ នៅថ្ងៃច័ន្ទម៉ោង 4ព្រឹកនឹងបិទផ្សារវិញម៉ោង 1ល្ងាច

បន្ទាប់មកចាប់បើកនៅទីក្រុងតូក្យូប្រទេសជប៉ុននៅម៉ោង 7 ព្រឹកនឹងបិទផ្សារវិញម៉ោង 4 ល្ងាច

បន្ទាប់មកចាប់បើកនៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេសនៅម៉ោង 2 ល្ងាចនឹងបិទផ្សារវិញម៉ោង 11 យប់

បន្ទាប់មកចាប់បើកនៅទីក្រុងញ៉ូយ៉កប្រទេសអាមេរិចនៅម៉ោង 6 ល្ងាចនឹងបិទផ្សារវិញម៉ោង 4 ភ្លឺ

សូមមើលរូបលំអិតបន្ថែមៈ

រូបយកចេញពីៈhttps://www.forexfactory.com

អ្នកប្រហែលជាមានចំងល់ថាហេតុអ្វីបានជាផ្សារបើកបិទនៅពាក់កណ្តាលយប់បែបនេះ ?

សូមបញ្ជាក់ថាម៉ោងទាំងអស់ខាងលើគឺម៉ោងនៅប្រទេសកម្ពុជាយើង ចំពោះម៉ោងជាក់ស្តែងរបស់ប្រទេសគេពោលគឺពេលបើកផ្សារជាពេលព្រឹករបស់ប្រទេសនោះ ឧទាហរណ៍ ក្រុងស៊ីដនីប្រទេសអូស្ត្រាលីចាប់បើកនៅថ្ងៃច័ន្ទម៉ោង 4ព្រឹកនឹងបិទផ្សារវិញម៉ោង 1ល្ងាច មានន័យថាចាប់បើពីម៉ោង 8ព្រឹក និងបិទវិញនៅម៉ោង 4ល្ងាច របស់ក្រុងក្រុងស៊ីដនីប្រទេសអូស្ត្រាលី។

វាមានសារៈសំខាន់ណាស់ដែលអ្នកត្រូវដឹងអំពីពេលវេលាដែលផ្សាររបស់ប្រទេសនិមួយៗបើកឫបិទព្រោះវាធ្វើអោយចលាចលតម្លៃមានការករើកខ្លាំងឫថយចុះពេលផ្សារបើកនិងផ្សារបិទ។

ហេតុអ្វីបានជាផ្សារដំណើរការ 24ម៉ោងជាគុណប្រយោជន៍ដ៏អស្ចារ្យសំរាប់យើងដែលជាអ្នកជួញដូរ ?

ចំណុចពិសេសរបស់ Forex គឺអាចជួញដូរពេលណាក៏បានជារាងរាល់ថ្ងៃក្នុងសប្តាហ៍លើកលែងតែថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។

ហេតុអ្វីបានជាពិសេស ?

ឧបមាថាអ្នកមានការងារពេញម៉ោងពីម៉ោង 8 ព្រឹកដល់ម៉ោង 5ល្ងាច មកដល់ផ្ទះញុំបាយរួចហើយសំរាកបន្តិចម៉ោងប្រហែល 7យប់ អ្នកអាចចាប់ផ្តើមធ្វើការជួញដូរក៏បាន ពេលខ្លះអាចចូលរួមកម្មវិធីមិត្តភ័ក្របន្តិចសិនទើបមកផ្ទះដល់ម៉ោង 9 ឫ 10 យប់ក៏នៅតែអាចជួញដូរបានដែរ ថ្ងៃឈប់សំរាកនៅប្រទេសយើងក៏អាចធ្វើការជួញដូរបានដែរព្រោះផ្សារមិនបានបិទទេ ។ បើអ្នកជួញដូរផ្សារហិរញ្ញវត្ថុផ្សេងវិញគឺអ្នកមិនអាចធ្វើបានដូច្នេះឡើយ។ ពេលនេះអ្នកប្រាកដជាបានជ្រាបហើយថាហេតុអ្វីបានជា Forex ដំណើរការ 24ម៉ោង ផ្តល់គុណប្រយោជន៍យ៉ាងពិសេសដល់យើងជាអ្នកជួញដូរ។