ប្រភេទនៃក្រាហ្វិក (Chart)

ប្រភេទនៃក្រាហ្វិក (Chart)

មានក្រាហ្វិកសំខាន់ៗបីប្រភេទគឺៈ

  1. កា្រហ្វិកជាបន្ទាត់ (Line Chart)
  2. ក្រាហ្វិកជាបារ (Bar Chart)
  3. កា្រហ្វិកជាបង្គោលទាន (Candlestick Chart)

អ្នកជួញដូររូបិយវត្ថុភាគច្រើនគឺប្រើក្រាហ្វិកបង្គោលទាន (Candlestick Chart) តែដើម្បីជាគុណប្រយោជន៌ទៅថ្ងៃក្រោយរបស់អ្នកអានFx4trader នឹងរៀបរាប់ក្រាហ្វិកទាំងអស់នេះម្តងមួយៗ។

កា្រហ្វិកជាបន្ទាត់ (Line Chart)

កា្រហ្វិកបន្ទាត់គឺបង្កើតឡើងដោយចំណុចជាច្រើនតជាប់គ្នាដោយបន្ទាត់

ក្រាហ្វិកបន្ទាត់មានលក្ខណៈសាមញ្ញណាស់ហើយមិនបានផ្តល់ព័ត៌មានច្រើនដល់អ្នកជួញដូរឡើយ នេះជាហេតុផលដែលអ្នកជួញដូរភាគ

ច្រើនមិនប្រើក្រាហ្វិកបន្ទាត់នេះ។

ក្រាហ្វិកបន្ទាត់នេះមានអត្ថប្រយោជន៍មួយចំនួននៅក្នុងយុទ្ធសាស្ត្រចលនាតំលៃ។ អ្នកនឹងបានរៀននៅជំពូកក្រោយៗទៀត។

ក្រាហ្វិកជាបារ (Bar Chart)

នៅក្នុងផ្សាររូបិយវត្ថុនេះ កា្រហ្វិកបារនេះត្រូវបានបង្កើតឡើងដោយបារជាច្រើន បារទាំងអស់នេះបង្ហាញអំពីតម្លៃបើកតម្លៃបិទនឹងតំលៃខ្ពស់តម្លៃទាប់របស់បារផងដែរ។ កំពូលបារគឺជាចំណុចខ្ពស់បំផុតដែលតំលៃឡើងទៅដល់ ហើយបាតរបស់បារគឺជាចំណុចទាប់បំផុតដែលតំលៃចុះទៅដល់ចំណែកសញ្ញាត្រេខាងឆ្វេងជាតំលៃបើកនិងសញ្ញាត្រេខាងស្តាំជាតំលៃបិទ។ ក្រាហ្វិកបារក៏ត្រូវបានគេហៅថាក្រាហ្វិក OHCL (Open High Close Low) ផងដែរ។

ដូចដែលអ្នកបានឃើញក្រាហ្វិកបារបានផ្តល់ព័ត៌មានច្រើនជាងក្រាហ្វិកបន្ទាត់។ ប៉ុន្តែអ្នកជួញដូរជាច្រើនមានការលំបាកក្នុងការអង្កេតលើក្រាហ្វិកនេះណាស់ជាពិសេសពេលពួកគេបង្រួមវាតូចនឹងឃើញមានបារជាច្រើនលើក្រាហ្វិករបស់ខ្លួននិងមានការពិបាកក្នុងការតាមដានតំលៃ។ នេះជាហេតុផលកា្រហ្វិកបង្គោលទានបានកើតឡើង។

កា្រហ្វិកជាបង្គោលទាន (Candlestick Chart)

កា្រហ្វិកបង្គោលទាននេះបានកើតឡើងពីជនជាតិជប៉ុនជាយូរលុងណាស់មកហើយ។ កា្រហ្វិកបង្គោលទាននេះត្រូវបានអ្នកជួញដូរអង្ករជនជាតិជប៉ុនប្រើដើម្បីតាមដានតំលៃរបស់អង្ករឡើងចុះ។ កា្រហ្វិកបង្គោលទានមានលក្ខណៈប្រហាក់ប្រហែលជាមួយកា្រហ្វិកបារ ប៉ុន្តែអ្នកជួញដូរភាគច្រើនចូលចិត្តប្រើកា្រហ្វិកបង្គោលទាននេះណាស់។

កា្រហ្វិកបង្គោលទានមានដងខ្លួនមិនដូចកា្រហ្វិកបារទេ គឺសញ្ញាត្រេលើក្រោមជាតំលៃបិទបើកហើយធ្វើជាកំពូលនិងបាតនៃដងខ្លួនរបស់បង្គោលទានតែម្តងដែលធ្វើអោយមានការងាយស្រួលដល់អ្នកជួញដូរក្នុងការតាមដានតំលៃបិទនិងតំលៃបើក ចំណែកពណ៌គឺជាការបែងចែករវាងបង្គោលទានចុះឫឡើង។

នៅក្នុងយុទ្ធសាស្ត្រជួញដូរចលនាតំលៃនេះគឺយើងប្រើក្រាហ្វិកបង្គោលទាននេះជាចំបង។ យើងនឹងពិភាក្សារគ្នាអំពីក្រាហ្វិកបង្គោលទាននេះនិងពិធីសាស្ត្រជួញដូរលើបង្គោលទាននេះនៅក្នុងជំពូក្រោយៗទៀត។