ប្រភេទនៃការវិភាគលើជួញដូររូបិយវត្ថុ

ប្រភេទនៃការវិភាគលើជួញដូររូបិយវត្ថុៈ

ការវិភាគមានពីរប្រភេទគឺ ការវិភាគបច្ចេកទេសនិងការវិភាគព័ត៌មាន បើចង់ជោគជ័យក្នុងវិស័យនេះអ្នកត្រូវចេះទាំងពីរៈ

វិភាគបច្ចេកទេសជាអ្វី ?

វិភាគទៅលើបច្ចេកទេស អ្នកជួញដូរធ្វើការវិភាគទៅលើប្រវត្តិនៃការឡើងចុះតំលៃដើម្បីព្យាករណ៍តំលៃនាពេលអនាគត់។ ស្តាប់មើលទៅដូចជាមិនទំនងសោះប៉ុន្តែជាក់ស្តែងគឺវាអញ្ចឹង។ នៅក្នុងទីផ្សារហិរញ្ញវត្ថុ តំលៃគឺឡើងចុះៗកើតឡើងដដែលៗ នេះគឺដោយសារតែមនុស្សជាអ្នករំកិលតំលៃ ហើយធាតុជាមនុស្សគឺដើរតាមគន្លងម្តងឡើងម្តងចុះដូច្នេះឯង។ ដើម្បីអោយស្រួលយល់មានតែបញ្ហាញជារូបភាពវិញអាចប្រសើរជាងៈ

ផ្អែកទៅលើរូបខាងលើ រាល់់ពេលដែលតំលៃបានឡើងទៅដល់ 114.255 វាតែងតែត្រឡប់ចុះមកវិញដូច្នេះអ្នកប្រហែលជាចង់លក់គូរនេះពេលវាឡើងដល់តំលៃ 114.255 នេះម្តងទៀត។

ហេតុអ្វីគួរតែលក់ ?

តំលៃបានឡើងទៅដល់តំលៃនេះពីរដងវាតែងតែចុះមកវិញ ដូច្នេះបើតាមការវិភាគបច្ចេកទេសគឺយើងអាចសន្និដ្ឋានបានថាតំលៃអាចនឹងចុះមកម្តងទៀតពេលវាឡើងដល់តំលៃនេះ។

វិភាគបច្ចេកទេសជាក្បួនពេញនិយមជាងគេក្នុងវិស័យជួញដូរហិរញ្ញវត្ថុមួយនេះ។ វិភាគបច្ចេកទេសបានបំពេញកាតព្វកិច្ចការព្យាករណ៍តម្លៃដោយខ្លួនឯង។ បើសិនជាអ្នកជួញដូររាប់លាននាក់ធ្វើការវិភាគដូចគ្នានោះពួកគេនឹងជួញដូរដូចគ្នាទាំងអស់ នៅក្នុងទីផ្សារជាក់ស្តែងបើសិនជាអ្នកជួញដូរភាគច្រើនធ្វើការជួញដូរក្នុងទិសដៅណាមួយដូចគ្នានោះតំលៃនឹងត្រូវបានរុញទៅតាមទិសដៅនៃការជួញដូរនោះផងដែរ។

USDJPY បានឡើងទៅដល់តំលៃ 114.255 ពីរដងជាប់ៗគ្នា ពេលគូរនេះឡើងដល់តំលៃ 114.255 ម្តងទៀតអ្នកជួញដូររាប់លានអ្នកលក់នៅតំលៃនេះព្រោះគិតថាវានឹងធ្លាក់ថ្លៃមកវិញ តាមការពិតដោយសារដែលអ្នកជួញដូរសំរុកលក់នេះហើយដែលធ្វើអោយតំលៃវាធ្លាក់ថ្លៃនោះ។

ស្តាប់ទៅដូចជាស្រួលណាស់តែការវិភាគបច្ចេកទេសវាមិនស្រួលដូចអ្នកស្មានទេ អ្នកអាចវិភាគខុសពេលអ្នកជួញដូរភាគច្រើនគេទិញអ្នកបែជាលក់ទៅវិញ។ រៀនវិភាគបច្ចេកទេសអោយបានត្រឹមត្រូវ អ្នកត្រូវការពេលវេលាវែងក្នុងការអនុវត្តន៍ ប៉ុន្តែកុំបារម្មណ៍ក្រុម Fx4trader នឹងរៀបរៀងអត្ថបទជាបន្តបន្ទាប់ដើម្បីអោយអ្នកអាចការពារគណនីរបស់ខ្លួនបាន។

វិភាគព័ត៌មានជាអ្វី ?

វិភាគព័ត៌មានគឺវិភាគទៅលើភាពខ្លាំងខ្សោយនៃសេដ្ឋកិច្ចរបស់ប្រទេសនិមួយៗហើយធ្វើការជួញដូរផ្អែកទៅលើភាពខ្លាំងភាពខ្សោយនៃសេដ្ឋកិច្ចនេះ។ ពេលដែលមានការប្រកាស់ព័ត៌មានសេដ្ឋកិច្ចម្តងៗតែងតែធ្វើអោយតំលៃកំរើកខ្លាំង អ្នកអាចតាមដានព័ត៌មានសេដ្ឋកិច្ចទាំងនេះនៅលើគេហទំព័រ www.forexfactory.com

វិភាគព័ត៌មានគឺវិភាគទៅលើទិន្នន័យសេដ្ឋកិច្ចដើម្បីព្យាករណ៍ទិសដៅតំលៃរបស់រូបិយវត្ថុ។ ការវិភាគទិន្នន័យសេដ្ឋកិច្ចគឺអាចវាស់បានកំលាំខ្លាំងខ្សោយនៃសេដ្ឋកិច្ចរបស់ប្រទេសនោះពេលកំណត់បានកំលាំងខ្លាំងខ្សោយនៃសេដ្ឋកិច្ចហើយនោះគឺអាចកំណត់បានទិសដៅនៃតំលៃរូបិយវត្ថុហើយ។ ឧទាហរណ៍ អឺរ៉ុបមានសេដ្ឋកិច្ចខ្លាំងចំណែកអាមេរិចមានសេដ្ឋកិច្ចចុះខ្សោយនោះអ្នកជួញដូរនឹងទិញគូរ EUR/USD ព្រោះគេរំពឹងគិតថាលុយអឺរ៉ូនឹងឡើងថ្លៃធៀបនឹងដុល្លារអាមេរិច។

អ្នកជួញដូរដែលផ្អែកទៅលើការវិភាគភាគច្រើនគឺជួញដូររយះពេលវែងអាចចូលដល់រាប់អាទិត្យឫរាប់ខែក៏មាន នេះគឺដោយសារតែកត្តាសេដ្ឋកិច្ចមិនធ្វើអោយតម្លៃនៃរូបិយប័ណ្ណប្រែប្រួលខ្លាំងភ្លាមៗ។ ឧទាហរណ៍ដ៏ល្អមួយគឺព័ត៌មានអត្រាការប្រាក់។

ព័ត៌មានសំខាន់មួយដែលអ្នកជួញដូរតែងតែតាមដាននោះគឺព័ត៌មានអត្រាការប្រាក់ ប្រទេសដែលមានអត្រាការប្រាក់ខ្ពស់គឺចង់ទាក់ទាញអ្នកវិនិយោគបរទេស។ ហេតុផលគឺ បើសិនជាគេអោយយើងជ្រើសរើសការវិនិយោគដែលមានអត្រាការប្រាក់មួយ 0.5% នឹងមួយទៀត 5% នោះយើងប្រាកដជាជ្រើសយកការវិនិយោគដែលមានអត្រាការប្រាក់ 5% ហើយ។

នៅពេលដែលអត្រាការប្រាក់ខ្ពស់ក្នុងរយះពេលវែងនោះតំលៃរូបិយវត្ថុនឹងឡើងថ្លៃដោយសារតែមនុស្សនឹងវិនិយោគលើរូបិយវត្ថុនេះ។ ដូច្នេះបើដុល្លារមានអត្រាការប្រាក់ 1% និងអឺរ៉ូមានអត្រាការប្រាក់ 0.05% នោះដុល្លារអាចនឹងឡើងថ្លៃធៀបនឹងអឺរ៉ូ។ អ្នកជួញដូរវិភាគតាមព័ត៌មាននឹងលក់ EUR/USD។

ការវិភាគបច្ចេកទេសនិងការវិភាគព័ត៌មានមួយណាមានសារះសំខាន់ជាង ?

ពេលនេះអ្នកបានដឹងអំពីការវិភាគទាំងពីរ តើមួយណាសំខាន់ជាង ? ប្រភេទនៃការវិភាគនិមួយៗមានចំណុចខ្លាំងនិងចំណុនខ្សោយរាងៗខ្លួន។ បើមិនវិភាគព័ត៌មាននោះនឹងអាចជាប់អន្ទាក់ពេលមានការប្រកាស់ព័ត៌មានផ្ទុយទៅវិញបើយើងមិនវិភាគបច្ចេកទេសក៏មានការលំបាករបស់វាដែរ ចំណុចសំខាន់គឺយើងត្រូវចេះធ្វើការថ្លឹងថ្លែងអោយមានភាពស្មើគ្នារវាងការវិភាគទាំងពីរនេះ។ នៅក្នុងយុទ្ធសាស្ត្រជួញដូរចលនាតំលៃនេះគឺផ្អែកទៅលើការវិភាគបច្ចេកទេស ប៉ុន្តែយើងត្រូវតែប្រយ័ត្នពេលមានការប្រកាស់ព័ត៌មាន។ អ្នកនឹងបានយល់បន្ថែមនៅជំពូក្រោយអំពីយុទ្ធសាស្ត្រជួញដូរចលនាតំលៃ។