បង្គោលទានត្រឡប់ទិសដៅ

ទំរង់បង្គោលទានត្រឡប់ទិសដៅ

របៀមើលទំរង់បង្គោលទានត្រឡប់ទិសដៅក្នុងទីផ្សារ Forex

ពីប្រភពអ៊ីនធឺណិតមានវែបសាយមួយចំនួនបានដាក់ឈ្មោះ បង្គោលទានប្លែកៗគ្នា ដូចជា ‘hanging man’, ‘shooting star’, ‘hammer’ ។ល។

តាមការអង្កេតនៅលើវែបសាយមួយចំនួន ការអត្ថធិប្បាយអំពីទំរង់បង្គោលទានរបស់ពួកគេ យើងឃើញថាមានចំនុចខ្វះខាតមួយចំនួនដូចខាងក្រោមៈ

  1. ទំរង់បង្គោលទានដែលគេលើកយកមកនិយាយគឺសំដៅទៅលើទីផ្សារមួលបត្រដែលវាដំណើរការខុសគ្នាពីទីផ្សារ Forex របស់យើង។
  2. អ្នកជួញដូរ Forex ត្រូវបានបង្រៀនអោយមើលទំរង់បង្គោលទានជាលក្ខណៈទូទៅ ប៉ុន្តែបង្គោលទានមួយផ្តល់ព័ត៌មានជាច្រើនដែលអ្នកគួររៀនវិភាគលើវាអោយបានស្ទាត់ជំនាញ។

ទំរង់បង្គោលទានត្រឡប់ទិសទាំងអស់គឺមានសភាពដូចគ្នា

គ្រប់បង្គោលទានត្រឡប់ទិសទាំងអស់គឺដូចគ្នា មានន័យថាលទ្ធភាពនៃការផ្លាស់ប្តូរទិសដៅអាចនឹងកើតឡើង ស្តាប់ទៅដូចជាល្វឹងល្វើយណាស់មែនទេ ? អ្នកនឹងបានយល់អត្ថន័យរបស់វាក្រោយពេលអ្នកបញ្ចប់ជំពូកទាំងអស់នៅលើវិបសាយនេះ។

ការមើលអោយយល់បង្គោលទាន គឺជាការវិភាគបង្គោលទានដែលបង្ហាញនៅលើក្រាហ្វិក វាជាការប្រទាញប្រទុងតម្លៃគ្នា រវាងកំលាំងអ្នកទិញ និង កំលាំងអ្នកលក់ ។

នៅផ្នែកដំបូងនៃជំពូកនេះ អ្នកបានសិក្សាស្វែងយល់ពីភាពខុសគ្នារវាង បង្គោលទាន Bullish និង បង្គោលទាន Bearish។ ឥឡូវនេះយើងសិក្សាស៊ីជំរៅទៅលើអត្ថន័យនៃបង្គោលទាន Bullish និង បង្គោលទាន Bearish ផ្សារភ្ជាប់ទៅនឹងការប្រទាញប្រទុងតម្លៃគ្នារវាងកំលាំងទិញ និង កំលាំងលក់។

នៅខាងលើនេះ គឺជាបង្គោលទាន Bearish វាកើតឡើងនៅពេលដែលកំលាំងលក់មានប្រៀបជាងកំលាំងទិញ។ នៅពេលដែលកំលាំងលក់ខ្លាំងជាងកំលាំងទិញ យើងនឹងទទួលបានទំរង់បង្គោលទាន Bearish (bearish candlestick patterns) ប្រសិនបើកំលាំងលក់មានកំលាំងខ្លាំងជាងកំលាំងទិញក្នុងរយៈពេលវែង នោះអ្នកនឹងទទួលបានទិសដៅតម្លៃធ្លាក់ចុះ (Trend)​។

ពេលនេះយើងឧបមាថាមាន ទំរង់ Spinning top កើតឡើងនៅក្នុងទិសដៅធ្លាក់ចុះ នេះវាបង្ហាញថាទិសដៅធ្លាក់ចុះមួយនេះអាចឈានដល់ដំណាក់កាលបញ្ចប់ហើយសូមមើលរូបភាពខាងក្រោម៖

នេះបញ្ជាក់យ៉ាងច្បាស់នូវតំបន់ដែលអាចនឹងត្រឡប់ទិសដៅ កំលាំងលក់និងកំលាំងទិញត្រូវបានកំណត់ពីលេខ 0 ដល់ 10។

នៅពេលកំលាំងទិញស្ថិតនៅចំណុចលេខ ១០ មានន័យថាកំលាំងទិញខ្លាំងបំផុត បើវានៅចំណុច 0 មានន័យថាកំលាំងទិញខ្សោយបំផុត ដូចគ្នាទៅនឹងកំលាំងលក់ផងដែរ នៅពេលកំលាំងលក់ស្ថិតនៅចំណុចលេខ ១០ មានន័យថាកំលាំងលក់ខ្លាំងបំផុត បើវានៅចំណុច 0 មានន័យថាកំលាំងលក់ខ្សោយបំផុត។ ដូច្នេះតើមានអ្វីកើតឡើងខណៈពេលដែលភាគីទំាងពីរមានកំលាំងប្រគៀកប្រកិតគ្នា? ពេលនោះហើយបង្គោលទានត្រឡប់ទិសនឹងករកើត។

ដូច្នេះ​ នៅពេលដែលកំលាំងលក់ និង កំលាំងទិញស្មើគ្នា នោះយើងនឹងឃើញសញ្ញាត្រឡប់ទិសកើតឡើង។ នៅពេលណាមានភាគីណាមួយចាប់ផ្តើមមានប្រៀបជាង នោះបង្គោលទាននឹងចង្អុលបង្ហាញអំពីកំលាំងដែលមានបៀបជាងតាមនោះដែរ។

ការចងចាំអំពីទំរង់របស់បង្គោលទានម្តងមួយៗទាំងអស់ វាមិនមានប្រយោជន៍ដូចដែលយើងយល់អំពីអត្ថន័យជាក់ស្តែងរបស់ទំរង់បង្គោលទានត្រឡប់ទិសនោះទេ។